Friday, April 5, 2013

សៀវភៅ 3D Max 2012

សៀវភៅ Mayar 2012

សៀវភៅ Cinema 4D R13

សៀវភៅ InDesign Cs6

សៀវភៅ Illustrator Cs6

សៀវភៅ CorelDraw X6

សៀវភៅ Photoshop Cs6

Wednesday, April 3, 2013

Nokia ប្រកាស Update ប្រព័ន្ធ software សម្រាប់ Lumia 920, 820 និង 620

ក្រុមហ៊ុន Nokia នឹងបង្ហាញការ Update ប្រព័ន្ធ Software ថ្មីមួយ សម្រាប់ស្មាតហ្វូន Lumia 920 និង  Lumia 820 របស់ខ្លួន នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការ update នឹងមកដល់ជាមួយ វើហ្សិនលេខ 1232.5957.1308.00xx និងមកជាមួយសមត្ថភាពស្តែងឡើង នូវកម្មវិធីកាន់តែ ប្រសើរជាងមុន។
ការ Update ក៏បញ្ចូលនូវសមត្ថភាពអេក្រង់ ក្នុងអំឡុងការហៅចេញ ជាមួយការបញ្ចេញពន្លឺ អេក្រង់ដោយស្វ័យប្រវត្តិប្រសើរជាងមុន។ ស្មាតហ្វូន Nokia Lumia 620 ក៏នឹងទទួលបានការ Update ប្រព័ន្ធ software ក្នុងពេលឆាប់ៗនេះផងដែរ (វើហ្សិនលេខ 1030.6407.1308.00xx)។ ប្រព័ន្ធប្រតិបត្តិការកែប្រែថ្មី នឹងបញ្ចូលចលនាថាច់ស្គ្រីន ប្រសើរជាងមុន ហើយការ Update នេះផងដែរ នឹងធ្វើសមត្ថភាពកាមេរ៉ា កាន់តែមានគុណភាពថតរូប ល្អថែមទៀតផង។
តែគួរឲ្យសោកស្តាយ គ្មានព័ត៌មានបញ្ជាក់ជាផ្លូវការ អំពីកាលបរិច្ឆេទបង្ហាញខ្លួននោះទេ ប៉ុន្តែយើងរំពឹងថា ការ Update ប្រព័ន្ធ Software ថ្មី នឹងចាប់ផ្តើមនៅថ្ងៃខាងមុខនេះ ជាមិនខាន៕

Galaxy S4 លក់រាយនៅអ៊ឺរ៉ុប 900$

គេហទំព័រអ៊ីតាលីមួយ បានទទួលព័ត៌មានផ្ទៃ ក្នុងអំពីតម្លៃលក់រាយ នៃស្មាតហ្វូន Samsung Galaxy S4។ តាមរយៈសម្តីរបស់អ្នកកាសែត នៃគេហទំព័រខាងលើ បាននិយាយថា ស្មាតហ្វូន ចុងក្រោយនិង អស្ចារ្យបំផុតរបស់ក្រុមហ៊ុន Samsung នឹងមានតម្លៃ ៦៩៩ផោន ($900ដុល្លារ) នៅពេលចេញ លក់នៅអ៊ីតាលី។ ជាងនេះទៅទៀត ស្មាតហ្វូននឹងបង្ហាញខ្លួន នៅក្នុង ប្រទេសនេះ នៅពាក់កណ្តាលខែឧសភា ជំនួសចុងខែមេសាវិញ។
យោងតាមប្រជាជនដែល ដឹងពីតម្លៃរបស់វា បានឲ្យដឹងថា តម្លៃលក់នៅទីផ្សារអ៊ឺរ៉ុប ថោកជាង អ៊ីតាលី ១០០ផោន។ មានការរំពឹងទុកពី តម្លៃលក់រាយជាច្រើន ខុសៗគ្នា ប៉ុន្តែអ្នកវិភាគម្នាក់ បានលើកឡើងថា ជាទូទៅស្មាតហ្វូនចុងក្រោយ តម្លៃលើសគេតែងតែ បង្ហាញខ្លួននៅអ៊ីតាលី។ ដូចនេះ បើសិនជា ការរំពឹងរបស់ពួកគេពិត ជាត្រឹមត្រូវមែននោះ តម្លៃលក់Galaxy S4 នៅអ៊ឺរ៉ុប នឹងមានតម្លៃចម្លោះពី ៦០០ផោនទៅ ៧០០ផោន អាស្រ័យលើ ប្រទេសរបស់អ្នក។
គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon  បានបញ្ជាទិញ Galaxy S4ក្នុងតម្លៃ ៦៥០ផោន។  តាមពិតទៅ តម្លៃនេះ ពិតជាសាកសម្រាប់ ស្មាតហ្វូនមួយនេះណាស់ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ។ នេះគឺជាតម្លៃដំបូងដែល ស្មាតហ្វូនថ្មីទើបតែចេញ បង្ហាញខ្លួនក្រោយមកវា នឹងធ្លាក់តម្លៃមកវិញ ជាមិនខាន។ ចំណែកស្មាតហ្វូន Xperia Z ថ្មីចុងក្រោយរស់ក្រុមហ៊ុន  Sonyថ្មីៗនេះ មានតម្លៃ ៦០០ផោនផងដែរ ខណៈ HTC One ត្រូវបានគេសន្មត់ថា នឹងមានតម្លៃ ៦៦០ផោន នៅអ៊ឺរ៉ុប។

Galaxy Note 8 ជា​ទូរស័ព្ទ​អេក្រង់​ធំ​បំផុត​ក្នុង​លោក

ឧបករណ៍ Galaxy Note 8 ត្រូវបាន​ផលិតឡើង​តាម​រូបរាង​របស់​កុំព្យូទ័រ ថេ​ប្លេ​ត និង​មាន​អេក្រង់ ដល់​ទៅ ៨អ៊ិ​ន្ឈ៍ ហើយ​មាន​មុខងារ​ដូច​ទៅនឹង​ទូរស័ព្ទ​ឆ្លាត​វៃ ដូច្នេះ​វា​ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន។

យុគសម័យ ​របស់​ទូរ​ស័ព្ទ​ប្រភេទ​តូច ត្រូវបាន​បញ្ចប់​តាំងតែ​ពី​យូរ ហើយ​វា​ក៏ត្រូវ​បាន​ជំនួស​ដោយ​ស្មា​ត​ហ្វូ​ន​ប្រភេទ​ធំ។ ការនិយម​ប្រើប្រាស់​ទូរស័ព្ទ​ដែលមាន​អេក្រង់ធំៗ បាន​កើនឡើង​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ដោយសារតែ​វា​មាន​មុខងារ​លើសពី​ទូរស័ព្ទ។
Galaxy Note 8 ដែលមាន​អេក្រង់ ៨អ៊ិ​ន្ឈ៍ គឺជា​ស្មា​ត​ហ្វូ​ន​ធំ​បំផុត

យើង ​អាច​ចាត់ទុកបាន​ថា Galaxy Note 8 គឺជា​ស្មា​ត​ហ្វូ​ន​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយ​វា​មាន​អេក្រង់​ទំហំ​ដល់​ទៅ ៨អ៊ិ​ន្ឈ៍ រី​ស៊ើ​រ​លូ​សឹ​ន HD ។ Galaxy Note 8  មាន​រចនា​រូបរាង​ស្រដៀង​ទៅនឹង Note II ប្រើប្រាស់​ប៊ិច​ថាច់​ស្គ្រី​ន S Pen និង​ឈី​ប Exynos 4 ។ Galaxy Note 8 មានមុខ​ងារ​ហៅ និង​ទទួល​ដូច​ទូរស័ព្ទ​ធម្មតា និង​មាន​កម្មវិធី​ដ៏​អស្ចារ្យ​ផ្សេងទៀត។

គេ​អាច​យល់បាន​ថា ស្មា​ត​ហ្វូ​ន Galaxy Note 8 នេះ​នឹង​ក្លាយជា​គូប្រជែង​ដ៏​ធំ​របស់ iPad mini នៅពេលដែល​វា​ត្រូវបាន​បញ្ចេញ​លក់​ជា​ផ្លូវការ​ក្នុង​ទីផ្សារ។

Lenovo ប្រកាស​​​ចេញ​កុំព្យូទ័រ laptop ថ្មី​ ThinkPad T431s

កាល​ពី​​ថ្ងៃ​ម្សិល​មិញ​នេះ​ក្រុមហ៊ុន​ Lenovo ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​ប្រភេទ laptop ថ្មី​ដែល​មាន​ឈ្មោះ​ថា ThinkPad T431s ក្នុង​ព្រឹត្តិការណ៍​​មួយ​​ នៅ​​ឯ​​ក្រុង San Francisco សហរដ្ឋ​អាមេរិក ។ ​​​ក្នុង​ការ​​​ផលិត​​​​កុំព្យូទ័រ latops ថ្មី របស់​ក្រុមហ៊ុន Lenovo ​ស៊េរី T ​ កុំព្យូទ័រ ThinkPad T431s ​ត្រូវ​បាន​​បំពាក់​ដោយ​អេក្រង់​ទំហំ 14-inch ​ហើយ​​វា​នឹង​​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​លក់​នា​ខែ​មេសា ខាង​មុខ​នេះ​ហើយ​ ជា​មួយ​តម្លៃ​ប្រហែល $949 ឡើង​ទៅ ។

បើ​យោង​ទៅ​តាម​ប្រភព​ Cnet បាន​ឲ្យ​ដឹង​ថា​កុំព្យូទ័រ ThinkPad T431s ​​​ដែល​មាន​អេក្រង់​ទំហំ 14-inch គឺ​មិន​មាន​អ្វី​ដែល​ប្រែ​ប្រួល​ខុស​គ្នា​ច្រើន​រវាង​​ផលិតផល Lenovo ThinkPad ផ្សេងៗ​នោះ​ទេ ដូច​ជា ​​​​​buton mouse ​ ​នៅ​ចំ​​​​​កណ្ដាល​ក្ដារចុច​​​ មាន​ពណ៌​ក្រហម​​​ ជា​ដើម ​ប៉ុន្តែ​​​វា​ក៏​មាន​នូវ​លក្ខណ​សម្បត្តិ​មួយ​ចំនួន​ដែល​​ត្រូវ​ផ្លាស់​ ប្ដូរ​ផង​ដែរ ។
លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ ThinkPad T431s ៖

  • អេក្រង់ 14-inch
  • កម្រិត​ភាព​ច្បាស់ 1,600 x 900 pixels
  • ​អាច​ដំណើរ​ជា​មួយ Intel HD graphics
  • CPU  2.7GHz Intel Core i5-3337U
  • ​RAM 4GB អាច​ឡើង 12GB
  • ថត​ផ្ទុក​ឯកសារ  320GB ទៅ​ 1TB (HHD) ឬ SSDs អាច​ឡើង​ទៅ​ 256GB
  • មាន​បំពាក់​ដោយ​ Bluetooth 4.0, Wi-Fi ,WWAN ​អាច​នឹង​​​ដំណើរការ​ជា​មួយ 4G LTE និង 3G
  • កម្រាស់ 13 x 8.9 x 8-inch ទម្ងន់ ​​1.59 kg ស្រាល​ជាង​ និង​ស្ដើង​ជាង​ម៉ូដែល​មុន
  • ​ថាមពល​ថ្ម​ប្រើ​បាន ៥ ម៉ោង​ និង ៩ នាទី​ (មាន 3 cell អាច​ដោះ​ដូរ​បាន​)
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ឬ Windows 7

Fujifilm ​ចេញ​​ម៉ាស៊ីន​ថត​ FinePix XP200 ធន់​អស់​ទាស់ (វីឌីអូ)

ក្នុង​ចំណោម​ក្រុមហ៊ុន​​ផលិត​ម៉ាស៊ីន​ថត​ធំៗ​ដូច​ជា Canon ឬ Nikon ជា​ដើម​គេ​សង្កេត​ឃើញ​ថា​ Fujifilm ក៏​មិន​មែន​ជា​ក្រុមហ៊ុន​ខ្នាត​តូច​ប៉ុន្មាន​ដែរ ហើយ​ក្រុមហ៊ុន​នេះ​ថែម​ទាំង​បាន​​​ផលិត​នូវ​​​ម៉ាស៊ីនថត​ជា​ច្រើន​ដើម្បី​ ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ផ្សេងៗ ។ ​​យ៉ាង​ណា​​មិញ​​ថ្ងៃ​នេះ​ក្រុមហ៊ុន Fujifilm ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ម៉ាស៊ីនថត FinePix XP200 ​ថ្មី​របស់​ខ្លួន​ដែល​ពោរពេញ​ទៅ​ដោយ​​​ភាព​រឹងមាំ​​និង​មាន​គុណភាព​ខ្ពស់​ ។
ម៉ាស៊ីនថត FinePix XP200 ​មាន​​សមត្ថភាព​ខ្ពស់ ​អាច​​ថត​នៅ​ក្នុង​ទឹក​ដែល​ជម្រៅ​រហូត​ដល់​ទៅ 15.24​ ម៉ែត្រ (waterproof) និង​អាច​​ធន់​ក្នុង​​​កម្រិត​បរិយាកាស​​ចំនួន -14 °C (freezeproof ) លើស​ពី​នេះ​វា​ថែម​ទាំង​ធន់​នឹង​ការ​ធ្លាក់​ (shockproof) ផង​ដែរ​​ (ក្នុង​កម្ពស់​ 2 ម៉ែត្រ​ធ្លាក់​ដោយ​សេរី) ។

ខាង​លើ​គឺ​គ្រាន់​តែ​ជា​លក្ខណ​សម្បត្តិ​ខាង​ក្រៅ​របស់​ម៉ាស៊ីន​ថត FinePix XP200 ប៉ុណ្ណោះ​ ដោយ​ឡែក​សម្រាប់​លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់​ម៉ាស៊ីនថត​នេះ​មាន​ដូច​ ជា​ ៖

  • អេក្រង់  3-inch  LCD
  • CMOS sensor 16-megapixel
  • អាច​ថត​រូប​​ជាប់ៗ​គ្នា​បាន​ ១០ ប៉ុស្តិ៍ ក្នុង​មួយ​វិនាទី (10 fps)​
  • អាច​ថត​ជា​វីឌីអូ​បាន  ៦០ ប៉ុស្តិ៍​ ក្នុង​មួយ​វិនាទី (60 frames-per-second )
  • Aperture  f/2.9 ទៅ f/6.5
  • ISO 12,800, 1080/60i (ថត​ជា​វីឌីអូ)
  • មាន WiFi

PS4 ចេញ​លក់​លើ​ទីផ្សារ​ពិភពលោក​ក្នុង​ឆ្នាំ​នេះ

កាលពីព្រឹត្តិការណ៍ Holiday 2013 កន្លងទៅនេះ ក្រុមហ៊ុន Sony បានប្រកាសបង្ហាញ នូវឧបករណ៍ហ្គេម PlayStation 4(PS4) ប៉ុន្តែនៅពេលនោះ ក្រុមហ៊ុនមិនបានបញ្ជាក់ ពីកាលបរិច្ឆេទ ចេញលក់នោះទេ។

ក្រោយពី ក្រុមហ៊ុនប្រកាសបង្ហាញ មិនបានប៉ុន្មានថ្ងៃផង អនុប្រធានផ្នែកលក់របស់ GameStop បាននិយាយថា PS4 នឹងចេញលក់ទូទៅ ពិភពលោកនៅក្នុងឆ្នាំ ២០១៣នេះ ដោយឡែកថ្មីៗនេះ មានលេចឮនូវ ពាក្យចចាមអារ៉ាមថា PS4 នឹងចេញលក់នៅលើ ទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ ២០១៤។
គួរបញ្ជាក់ផងដែរថា អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែកយុទ្ធសាស្រ្ត ទីផ្សាររបស់ក្រុមហ៊ុន Sony បានថ្លែងឲ្យដឹងថា ក្រុមហ៊ុននឹងចេញលក់ PS4 នៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែអាចនឹងមាន ករណីកែប្រែ ព្រោះថា ពេលនេះ Sony កំពុងរងចាំមើល ពីសកម្មភាពរបស់ Microsoft៕


Unordered List