កាលពីព្រឹត្តិការណ៍ Holiday 2013 កន្លងទៅនេះ ក្រុមហ៊ុន Sony
បានប្រកាសបង្ហាញ នូវឧបករណ៍ហ្គេម PlayStation 4(PS4) ប៉ុន្តែនៅពេលនោះ
ក្រុមហ៊ុនមិនបានបញ្ជាក់ ពីកាលបរិច្ឆេទ ចេញលក់នោះទេ។
ក្រោយពី ក្រុមហ៊ុនប្រកាសបង្ហាញ មិនបានប៉ុន្មានថ្ងៃផង
អនុប្រធានផ្នែកលក់របស់ GameStop បាននិយាយថា PS4 នឹងចេញលក់ទូទៅ
ពិភពលោកនៅក្នុងឆ្នាំ ២០១៣នេះ ដោយឡែកថ្មីៗនេះ មានលេចឮនូវ ពាក្យចចាមអារ៉ាមថា
PS4 នឹងចេញលក់នៅលើ ទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ ២០១៤។
គួរបញ្ជាក់ផងដែរថា អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែកយុទ្ធសាស្រ្ត
ទីផ្សាររបស់ក្រុមហ៊ុន Sony បានថ្លែងឲ្យដឹងថា ក្រុមហ៊ុននឹងចេញលក់ PS4
នៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែអាចនឹងមាន ករណីកែប្រែ ព្រោះថា ពេលនេះ Sony
កំពុងរងចាំមើល ពីសកម្មភាពរបស់ Microsoft៕
Wednesday, April 3, 2013
PS4 ចេញលក់លើទីផ្សារពិភពលោកក្នុងឆ្នាំនេះ
Posted on 8:26 AM by Unknown with No comments
This entry was posted in New Production
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment