ក្រុមហ៊ុន Nokia នឹងបង្ហាញការ Update ប្រព័ន្ធ Software ថ្មីមួយ
សម្រាប់ស្មាតហ្វូន Lumia 920 និង Lumia 820 របស់ខ្លួន
នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការ update នឹងមកដល់ជាមួយ វើហ្សិនលេខ
1232.5957.1308.00xx និងមកជាមួយសមត្ថភាពស្តែងឡើង នូវកម្មវិធីកាន់តែ
ប្រសើរជាងមុន។
ការ Update ក៏បញ្ចូលនូវសមត្ថភាពអេក្រង់ ក្នុងអំឡុងការហៅចេញ
ជាមួយការបញ្ចេញពន្លឺ អេក្រង់ដោយស្វ័យប្រវត្តិប្រសើរជាងមុន។ ស្មាតហ្វូន
Nokia Lumia 620 ក៏នឹងទទួលបានការ Update ប្រព័ន្ធ software
ក្នុងពេលឆាប់ៗនេះផងដែរ (វើហ្សិនលេខ 1030.6407.1308.00xx)។
ប្រព័ន្ធប្រតិបត្តិការកែប្រែថ្មី នឹងបញ្ចូលចលនាថាច់ស្គ្រីន ប្រសើរជាងមុន
ហើយការ Update នេះផងដែរ នឹងធ្វើសមត្ថភាពកាមេរ៉ា កាន់តែមានគុណភាពថតរូប
ល្អថែមទៀតផង។
តែគួរឲ្យសោកស្តាយ គ្មានព័ត៌មានបញ្ជាក់ជាផ្លូវការ
អំពីកាលបរិច្ឆេទបង្ហាញខ្លួននោះទេ ប៉ុន្តែយើងរំពឹងថា ការ Update ប្រព័ន្ធ
Software ថ្មី នឹងចាប់ផ្តើមនៅថ្ងៃខាងមុខនេះ ជាមិនខាន៕
Wednesday, April 3, 2013
Nokia ប្រកាស Update ប្រព័ន្ធ software សម្រាប់ Lumia 920, 820 និង 620
Posted on 9:01 AM by Unknown with No comments
This entry was posted in New Production
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment